ពិស្ដារ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វិស្ដារ; បា. វិត្ថារ ) សេចក្ដីទូលាយ, សេចក្ដីវែង; ដំណើរយឺតយូរ។
ឧទាហរណ៍៖ និយាយដោយពិស្ដារ ។
ខ្មែរប្រើជាឈ្មោះធម៌ព្រះអភិធម្មបាលីដែលលោកអ្នកប្រាជ្ញពីជាន់មុន បានដកស្រង់ពីព្រះអភិធម្មបិដកនិងអដ្ឋកថាព្រះអភិធម្ម យកមករួបរួមចារឹកទុកក្នុងភាណវារបាលីសម្រាប់ព្រះភិក្ខុសង្ឃសូត្រដារ ជាធម៌វែងជាង សត្តប្បករណ៍ ឬ សប្តប្រករណ៍។ឧទាហរណ៍៖ និមន្តលោកសូត្រពិស្ដារ ។
ប្រើជា គុ. ឬ កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ សេចក្ដីពិស្ដារ គឺសេចក្ដីវែងឬទូលាយ; និយាយពិស្ដារ គឺនិយាយរៀបរាប់ដោយសព្វគ្រប់ ។ ព. ផ្ទ. សង្ខេប ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖