Posted on Leave a comment

តើពាក្យ «ពីធីសារម៉ុងរ៉េអាល់» មានន័យដូចម្ដេច ?


ពីធីសារម៉ុងរ៉េអាល់


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កិច្ចព្រមព្រៀង ស្ដីពីការការពារស្រទាប់អូសូន ដោយតម្រូវឲ្យមានការគ្រប់គ្រងការប្រើប្រាស់ និងការផលិតសារធាតុគីមីផ្ទុកពពួក្លរ និងប្រូម ដែលបំផ្លាញស្រទាប់អូសូន នៅមណ្ឌលអាកាសស្ងប់ ដូចជា ក្លរ៉ូភ្លុយអរ៉ូកាបួ មេទីលក្លរ៉ូហ្វម កាបូនតេត្រាក្លរួ និងសារធាតុផ្សេងទៀតជាច្រើន ហើយត្រូវបានអនុម័តនៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដាក្នុងឆ្នាំ ១៩៨៧ ។ ពីធីសារម៉ុងរ៉េអាល់ស្ដីពីសារធាតុបំផ្លាញស្រទាប់អូសូន ត្រូវបានកែសម្រួលនិងធ្វើវិសោធនកម្មជាបន្តបន្ទាប់នៅទីក្រុងដ៍ (១៩៩០) ទីក្រុងកូប៉ិនហាក (១៩៩២) ទីក្រុងវីយេន (១៩៩៥) ទីក្រុងម៉ុងរ៉េអាល់ (១៩៩៧) និងទីក្រុងប៉េកាំង (១៩៩៩) ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply