Posted on Leave a comment

តើពាក្យ «ពុក» មានន័យដូចម្ដេច ?


ពុក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អាការៈរបស់មច្ឆជាតិពួកខ្លះដែលដុះចេញជាសរសៃវែងៗ មានសណ្ឋានស្រដៀងនឹងពុកមាត់។
ឧទាហរណ៍៖ ពុកបង្កង, ពុកកំពឹស ។

                     អាទិលុបរបស់ពាក្យ អាពុក ឬ ឪពុក គឺលុប អា ឬ ឪ ចេញទុកឲ្យនៅតែ ពុក មួយព្យាង្គ។

ឧទាហរណ៍៖ សុំពុកនៅផ្ទះចុះ ខ្ញុំត្រូវទៅជាជំនួសពុក ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជ្រោកសាច់ផុយ។
ឧទាហរណ៍៖ ឈើពុក, ឧសពុក, សំពត់ពុក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply