Posted on Leave a comment

តើពាក្យ «ពុល» មានន័យដូចម្ដេច ?


ពុល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដូចគ្នានឹង ពុរ ។
ដែលមានពិសអាចបណ្ដាលឲ្យរង៉ាប់រងើ, ឲ្យក្អួតចង្អោរ ឬធ្វើទុក្ខខ្លាំងដល់ឈឺស្លាប់ក៏មាន។
ឧទាហរណ៍៖ ពុល, ថ្នាំពុល, គ្រឿងពុល ។

                    ដែលក្រពុលមុន, ងងឹតមុខ, វិលមុខ, រង៉ាប់រងើ បណ្ដាលអំពីការបរិភោគឆ្អែតពេក, អំពីបរិភោគអាហារមានពិស, អំពីរលាក់ខ្លាំង, អំពីរលកយោលខ្លាំង, អំពីអួអាប់ខ្លាំង។
ឧទាហរណ៍៖ ពុលបាយ, ពុលផ្សិត, ពុលរទេះ, ពុលរលក, ត្រីពុល ។

                      ព. ប្រ. ពុលល្បែង ដែលវក់នឹងល្បែង, ងងុលឬឈ្លក់នឹងល្បែង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply