Posted on Leave a comment

តើពាក្យ «ពុំ» មានន័យដូចម្ដេច ?


ពុំ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មិន, ឥត ។
ឧទាហរណ៍៖ ទៅពុំខាន, ធ្វើពុំកើត, ពុំប្រសើរ, ពុំគាប់ចិត្ត, ពុំយូរប៉ុន្មាន, ពុំសូវល្អ, មានជាដរាបពុំដែលដាច់, ធ្វើដូច្នេះទៀតពុំបានឡើយ ។ ល ។

                    តាមទម្លាប់ប្រើ, បើអ្នកតូចនិយាយស្ដីក្នុងសំណាក់ឥស្សរជន តែងប្រើពាក្យ ពុំ ជាជំនួសពាក្យ មិន ជាដរាប។
ឧទាហរណ៍៖ ទូលព្រះបង្គំជាខ្ញុំពុំដែលបានឃើញ; ខ្ញុំព្រះបាទម្ចាស់ពុំដែលបានទៅ; ការនោះខ្ញុំបាទធ្វើពុំកើត; សេចក្ដីគួរពុំគួរសូម… អភ័យទោស ។ ល ។

                      ពុំជា មិនល្អ, មានសៅហ្មង, ឆ្គាំឆ្គង; មានជំងឺ ។ ពុំជាបើ, ពុំជាបើបី ឬ ពុំជាបីបើ មិនជាបើ, មិនជាបើបី ឬមិនជាបីបើ ។ ពុំសមបើ ឬ ពុំសមបីបើ មិនសមបើ ឬមិនសមបីបើ ។ ពុំលង់ឡើយ ពុំយូរឡើយ ។ល ។ ( ម. ព. មិន ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply