Posted on Leave a comment

តើពាក្យ «ពូជដំណាំ» មានន័យដូចម្ដេច ?


ពូជដំណាំ


👉ថ្នាក់ពាក្យជា គយ
មានន័យថា រាល់មេជីវិតបន្តពូជ (អូវ៉ុលពេញវ័យ) ដែលមានបំណែកអំព្រីយ៉ុង សារធាតុចិញ្ចឹម និងសម្បកការពារគ្រាប់ពូជ ឬសរីរាង្គដាំដុះមួយដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការសាប ការបណ្តុះ ឬការដាំសម្រាប់ផលិតកម្មដំណាំ ទោះបីជាការបន្តពូជនោះធ្វើឡើងដោយភេទក្តី ឬអភេទក្តី។ ដោយរួមបញ្ចូលនូវរាល់ចំណាត់ថ្នាក់នៃគ្រាប់ពូជដំណាំ ឬសរីរាង្គបន្តពូជ (ក្នុងនោះមានពូជដំណាំស្បៀង ដំណាំឧស្សាហកម្ម ដំណាំប្រេង ដំណាំចំណីសត្វ ឬផ្កានិងដំណាំលម្អនានា) និងរួមបញ្ចូលនូវកូនបណ្តុះឬសំណាប មើម ឫស បំណែករុក្ខជាតិ សរីរាង្គផ្សាំរុក្ខជាតិ ដែលបង្កាត់ដោយលក្ខណៈមីក្រូ និងរាល់បណ្តាសរីរាង្គបង្កាត់ដោយលក្ខណៈសរីរាង្គ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply