ពួត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កួត, ដុសកួតក្រឡឹងជុំវិញ។
ឧទាហរណ៍៖ ពួតដំបង, ដុសក្អែលពួត ។
ពួតភ្លើង យកកូនពំនួតដាក់ផ្ទប់ពីលើមេពំនួតរុញទាញៗ ដោយប្រឹងសង្កត់ពេញកម្លាំង ដើម្បីឲ្យក្ដៅកើតភ្លើង; ( ហៅថា កួតភ្លើង ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្ដែបើហៅ កួត គួរប្រើ ន. ជា កំនួត ) ។ ពួតដៃស្ទុះចូលយកបាតដៃម្ខាងចាប់រឹតក្រឡឹងកដៃឬកំភួនដៃ ស្ទុះចូលដោយបម្រុងនឹងដាល់ឬទះ, តប់ ។ ព.ប្រ. ពួតដៃគ្នា ចូលគំនិតស្រុះគ្នាធ្វើការប្រណាំងប្រជែងយកឈ្នះ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖