ពួយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចោលប្លោង ឬបោះគ្រឿងសស្ដ្រា ឬអាវុធសំដៅអ្វីៗ។
ឧទាហរណ៍៖ ពួយលំពែង, ពួយដំបង ។
ព. ប្រ. បំបោល, ពង្រឹត ឲ្យលឿនខ្លាំង ឬជក់ខ្យល់លឿនស្លៅ។
ឧទាហរណ៍៖ បំផាយសេះពួយពេញល្បឿន; បើកក្ដោងពួយសំដៅកោះ ។
ហើរលឿនស្លៅដូចគេពួយ ឬសម្លបស្លាបទម្លាក់ខ្លួនចុះពេញកម្លាំង។
ឧទាហរណ៍៖ លលកខ្មោចហើរពួយស្លៅ; ត្មាតពួយចុះ ( បោះពួយ ) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រឹងឈើឬឫស្សីស្រួចដែលគេបោះភ្ជាប់នឹងសំបកដើមឈើធំ ធ្វើដូចជាបង្អោង ដើម្បីតោងជាន់ឡើងយកឃ្មុំជាដើម។
ឧទាហរណ៍៖ ឡើងតាមពួយ ( ម. ព. បោះពួយ ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖