Posted on Leave a comment

តើពាក្យ «ពោង» មានន័យដូចម្ដេច ?


ពោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរប្រទេសដំរីនៅត្រង់ក្បាលមានសសណ្ឋានជាពកពីរដុំប៉េងចេញទ្រងាង។
ឧទាហរណ៍៖ ពោងដំរី ។

                     កំសួលដែក ឬស័ង្កសី មានសណ្ឋានស្រួចជ្រលមលើក្រោម ប៉េងត្រង់កណ្ដាលផ្សារភ្ជិតទឹកជ្រាបចូលពុំបាន សម្រាប់បោះបង្គោលចងបណ្ដែតក្នុងទឹកជាគ្រឿងសម្គាល់បង្ហាញផ្លូវនាវាឲ្យដឹងថាជ្រៅរាក់។
ឧទាហរណ៍៖ បោះពោង ចងពោង ។

                     ប្រដាប់សម្រាប់ទម្លាក់បណ្ដែតទឹកហែលតោងក្នុងវេលាដែលមានគ្រោះថ្នាក់លិចនាវា។
ឧទាហរណ៍៖ តោងពោងហែល ។

                     ស្លឹកកណ្ដប ឬស្លឹកកន្លះមានចម្រឹងនិងវ័ណ្ឌចងព័ទ្ធជាវង់មូលសម្រាប់ដាក់ស្រូវ។
ឧទាហរណ៍៖ ពោងស្រូវ ។

                     ចង្ក្រានធំធ្វើដោយដីស្អិតបន្ទើតលើផ្ទៃដីសម្រាប់ដាំខ្ទះធំរម្ងាស់ទឹកត្នោតធ្វើស្ករ ឬសម្រាប់ដាំខ្ទះស្លដណ្ដាំ។
ឧទាហរណ៍៖ ពោងស្ករ អ្នកស្រុកខ្លះហៅ គុក ថា : គុកស្ករ, គុកដាំស្ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply