Posted on Leave a comment

តើពាក្យ «ពំនួត» មានន័យដូចម្ដេច ?


ពំនួត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយបន្ទះឫស្សី ឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិតជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត។
ឧទាហរណ៍៖ ពំនួតភ្លើង ។

                    ព. ទ. បុ. សូវឲ្យភ្លើង កុំឲ្យពំនួត, សូវឲ្យសាច់ត្រកួត កុំប្រាប់ព្រៃ មានអត្ថន័យថា បើមិនទុកចិត្តទេសូវយកខ្លួនទៅជួយធើ្វកិច្ចការពេញកម្លាំង តែកុំប្រាប់ចំណេះនិងល្បិចដែលក្រដែលកំបាំង ( ហៅថា ព្រនួត ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែគួរយល់ប្រភពពាក្យថា ពំនួត មកពី ពួត, បើ ព្រនួត មានតែមកពី ព្រួត, ឃើញថាពុំត្រូវទេ ត្រូវតែប្រើ ពំនួត វិញ; បើធៀបឲ្យឃើញច្បាស់, ដូចជា កំណាត់ មកពី កាត់, ទំនប់ មកពី ទប់, បែរជាភ្លាត់ប្រើជា ក្រណាត់, ទ្រនប់ ទៅវិញដូច្នោះដែរ, ខុសពីប្រភពរបស់ពាក្យ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply