ព័ត៌មាន
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល.; សំ. វត៌មាន; បា. វត្តមាន “កាលឬសម័យដែលកំពុងប្រព្រឹត្តទៅ” ) ប្រព្រឹត្តការណ៍, ដំណឹងផ្សេងៗក្នុងបច្ចុប្បន្ន, បច្ចុប្បន្នកាល
ឧទាហរណ៍៖ គេបានឲ្យព័ត៌មានមកថា . . . ; ស្ដាប់ព័ត៌មានប្រចាំថ្ងៃនៃវិទ្យុជាតិ ។
សារព័ត៌មាន ( សារ៉ៈព័រដ៏មាន ) ព័ត៌មានមានសារៈ គឺកាសែតដែលប្រាប់ដំណឹងគួរអានគួរដឹង ។
(ម.ព ព្រឹត្តិការណ៍) ។
👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ទិន្នន័យទោះបីជាមានកែច្នៃ ឬវិភាគ និងឯកសាររបាយការណ៍ និងការងារទំនាក់ទំនងផ្សេងទៀត ក្នុងទម្រង់ណាក៏ដោយ រួមបញ្ចូលទាំងអេឡិចត្រូនិច ឬច្បាប់ថតចម្លងដែលមានការបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើម ឬយថាភូត។ ២. បណ្ដុំនៃទិន្នន័យ ដែលអាចជាព័ត៌មានហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំ ដើម្បីធ្វើការសម្រេចចិត្ត។ ទន្ទឹមនេះ ព័ត៌មានគឺជាទ្រព្យសកម្មមួយដូចទ្រព្យសកម្មនៃធុរកិច្ចសំ-ខាន់ៗដទៃទៀត ដែលមានតម្លៃដល់អង្គភាព និងទាមទារកិច្ចការពារឱ្យបានហ្មត់ចត់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖