ព្នៀត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ពះន្យើត អ. ថ. ផៈនៀត “លប់សម្រាប់ទាក់បក្សីដែលដេញធ្នាក់; ក្រោលដំរី” ) ខ្មែរប្រើពាក្យនេះចំពោះតែក្រោលដាក់ដំរី ។
ឧទាហរណ៍៖ ដំរីមួយព្នៀត គឺដំរីមួយក្រោល ( ប្រើដាក់ដំរីយ៉ាងច្រើនត្រឹមតែ ៨ ប៉ុណ្ណោះ ) ។
( ព. បុ. ) ទីទួលទាប ឬទីដីដែលជាទួលទាប នៅជាប់ពីមាត់បឹងរាក់ប៉ាចរហាចទៅ ឬនៅជាប់ពីមាត់បឹងស្រែ នៅមានព្រៃរបោះៗ ជួនកាលគេកជាភូមិលំនៅ ឬគេកសាងជាវត្តព្រះភិក្ខុសង្ឃលើដីជាទួលនោះ គេហៅថា ភូមិព្នៀត, វត្តព្នៀត តាមឈ្មោះដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖