ព្រោះ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាចគ្រាប់ពូជល្អិតៗមានគ្រាប់ស្ពៃ, ល្ង, ថ្នាំ, ស្រូវ ជាដើម ដើម្បីឲ្យដុះលូតលាស់ឡើង។
ឧទាហរណ៍៖ ព្រោះស្ពៃ,ព្រោះថ្នាំ, ព្រោះស្រូវ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. បុ. ) ស្ទាវ ។
ឧទាហរណ៍៖ ព្រោះ គឺគោស្ទាវ ។
👉ថ្នាក់ពាក្យជា អាតនិបាត
មានន័យថា ហេតុ, ដ្បិត។
ឧទាហរណ៍៖ ធ្វើការពុំកើតព្រោះឈឺ, រៀនពុំចេះព្រោះខ្ជិល ។ ល ។
ព្រោះតែ និ. ហេតុតែ ។ ព្រោះថា និ. ដ្បិតថា ។ ព្រោះហេតុនេះ និ. ដោយហេតុនេះ ។ ព្រោះហេតុនោះ និ. ដោយហេតុនោះ, អំពីហេតុនោះ ។ ព្រោះហេតុនោះបានជា និ. ដោយហេតុនោះបានជា . . . ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖