ព្រំ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រក់ភ្ជិត ឬបូកបាយអភ្ជិតត្រង់កន្លែងប្រទល់ក្បាលកណ្ដប ឬក្បាលក្បឿង។
ឧទាហរណ៍៖ ព្រំផ្ទះ, ព្រំសាលា ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែងដែលព្រំហើយ។
ឧទាហរណ៍៖ ភ្លៀងលេចត្រង់ព្រំ ( កុំសរសេរច្រឡំជា ព្រុំ ) ។
ចារឹកដី, ទីបំផុតដែនប្រទល់គ្នា។
ឧទាហរណ៍៖ ព្រំចម្ការ, ព្រំខែត្រ, ព្រំដែន, ព្រំប្រទល់ ( កុំសរសេរច្រឡំជាព្រុំ ) ។
ឈ្មោះកម្រាលវិសេសមួយប្រភេទវិចិត្រដោយព័ណ៌និងក្បាច់រចនាផ្សេងៗ, មានច្រើនបែប, ធ្វើមកអំពីប្រទេសក្រៅ, សម្រាប់ក្រាលជាលំអ។
ឧទាហរណ៍៖ ព្រំខ្សែ, ព្រំបួនជ្រុង, ក្រាលព្រំ ( កុំសរសេរច្រឡំជា ព្រុំ ) ។
ព្រឹក្សម្យ៉ាងកម្ពស់ ៧-១៥ ម ដុះលើព្រៃស្រោងនៃទ្វីបអាស៊ីផ្នែកក្តៅ។ ស្លឹកខ្ចីគេទុកឱ្យសត្វពាហនៈស៊ី។ ឈើមិនសូវជាប់ល្អទេ តែគេអាចប្រើសម្រាប់សង់រោងបណ្តោះអាសន្នបាន ឬធ្វើអុសដុត។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖