ព្លុក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្លុក អ. ថ. ព្លុក ” ដាស់ គឺដាស់ឲ្យភ្ញាក់ ” ) អ្នករម្លាយសព ( អ្នកដុតខ្មោច ); តាមទម្លាប់មាន ៤ នាក់ ជាជំនួសអាចារ្យយោគី; តាមប្រភពពាក្យនេះថា “អ្នកដាស់ខ្មោច” មានអត្ថន័យថា កាលដែលរៀបនឹងឈួលភ្លើងរម្លាយសព គេតែងនិមន្តលោកឲ្យទាញសំពត់ស្នប ដែលគេស្រាយចេញពីរូបសព ហៅថា សំពត់បង្សុកូល, គេនិយាយទៅរកសពនោះ ហាក់ដូចគេដាស់មនុស្សរស់ឲ្យភ្ញាក់ពីដេកថា ស្ដាប់ធម៌ស្ដាប់អាថ៌លោក ! ; ក្នុងសម័យបច្ចុប្បន្នពុំសូវមានពិធីនេះទៅហើយ។
ឧទាហរណ៍៖ អាចារ្យយោគីម្នាក់និងអ្នកព្លុកបួននាក់ជាអ្នករម្លាយសព ( ធ្លាប់សរសេរ ភ្លុក, គួរសរសេរ ព្លុក វិញ ព្រោះមានសំឡេងជិតប្រភពដើមជាង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖