Posted on Leave a comment

តើពាក្យ «ព្វាំង» មានន័យដូចម្ដេច ?


ព្វាំង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១០០.៥-១១៥ ស.ម.។ ឈ្មោលៈ ចំហៀងបន្ទូលក្បាល ក និងទ្រូងពណ៌សស្រអាប់ កន្ទុយពណ៌ស មានឆ្នូតខ្មៅនៅថង់បំពង់ក ស្បែកជុំវិញភ្នែកពណ៌ក្រហម។ ញីៈ មានថង់ពណ៌ខៀវ ក្បាលខ្មៅ បំពង់ក និងទ្រូងពណ៌ខ្មៅ។ សំឡេងៈ ដូចកូនឆ្កែស្រែក ហ្កោកហ្កាក បន្តគ្នាមិនញាប់ពេក។ ទីជំរកៈ ក្នុងព្រៃស្រោង ព្រៃរបោះចំរុះ ព្រៃតំបន់ឆ្នេរ។ ជីវសាស្ត្រៈ រស់នៅ និងធ្វើសំបុកនៅក្នុងរន្ធឈើធំៗច្រើននៅជាហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង វត្តមានភាគច្រើននៅតំបន់ជួរភ្នំបូកគោ។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ សីហា ពងចំនួន១ដល់៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply