Posted on Leave a comment

តើពាក្យ «ភណ្ឌាគារគយមានដែនកំណត់» មានន័យដូចម្ដេច ?


ភណ្ឌាគារគយមានដែនកំណត់


👉ថ្នាក់ពាក្យជា គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អគារ ទីកន្លែង ឬទីលានណាមួយដែលបំពេញគ្រប់លក្ខខណ្ឌ ដែលកំណត់ដោយរដ្ឋបាលគយសម្រាប់បម្រើដល់ការធ្វើសន្និធិ ការកែច្នៃ ការតាំងបង្ហាញសម្រាប់លក់ ឬសម្រាប់គោលបំណងពាក់ព័ន្ធផ្សេងទៀត ដែលទំនិញត្រូវព្យួរពន្ធនិងអាករ ជាបណ្ដោះអាសន្ន។ ២. ទីកន្លែងដែលទំនិញត្រូវបានដាក់ សម្រាប់រយៈពេលជាក់លាក់មួយ ស្ថិតនៅក្រោមការត្រួតពិនិត្យគយ ដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ ក-ភណ្ឌាគារសាធារណៈ ដែលទទួលបានការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬដោយបុគ្គលណាមួយបាន។ ភណ្ឌាគារនេះ ត្រូវបានប្រើប្រាស់ សម្រាប់ផ្ដល់សេវាដល់បុគ្គលទាំងឡាយដែលមានសិទ្ធិធ្វើសន្និធិទំនិញ។ ខ-ភណ្ឌាគារឯកជន ដែលត្រូវបានផ្ដល់ការអនុ-ញ្ញាតដោយនាយកទីចាត់ការគយនិងរដ្ឋាករ ត្រូវបានប្រើប្រាស់ដោយឡែក ដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីការប្រើប្រាស់ដោយឡែក រាប់បញ្ចូលទាំងប្រតិបត្តិករអគារលក់ទំនិញរួចពន្ធ។ គ-ភណ្ឌាគារពិសេស គឺជាប្រភេទភណ្ឌាគារដែលទទួលបានសិទ្ធិពីនាយកទីចាត់ការគយនិងរដ្ឋាករ សម្រាប់រក្សាប្រភេទទំនិញគ្រោះថ្នាក់ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែងពិសេសសម្រាប់រក្សាទំនិញទាំងនោះ។ ៤. អគារ ទីកន្លែង ឬទីលានដែលទទួលបានការអនុញ្ញាតឱ្យធ្វើសន្និធិទំនិញក្រោមការត្រួតពិនិត្យរបស់គយសម្រាប់រយៈពេលជាក់លាក់មួយ និងដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ ទំនិញនាំចូល និងទំនិញក្នុងស្រុកសម្រាប់នាំចេញ អាចត្រូវបានដាក់ក្នុងភណ្ឌាគារគយមានដែនកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply