Posted on Leave a comment

តើពាក្យ «ភតិសន្យាហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


ភតិសន្យាហិរញ្ញវត្ថុ


👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា ភតិសន្យាដែលភតិបតី (Lessor) ចុះកិច្ចព្រមព្រៀងជាមួយភតិកៈ (Lessee) ដែលក្នុងនោះ ភតិកៈត្រូវបានផ្តល់សិទ្ធិឱ្យកាន់កាប់និងប្រើប្រាស់ចលនវត្ថុក្នុងរយៈពេលមួយមានកំណត់ ដោយបង់ថ្លៃឈ្នួលចលនវត្ថុតាមគ្រា ឬតាមតម្លៃសមមូល។ ក្នុងប្រតិបត្តិការភតិសន្យាហិរញ្ញវត្ថុ ភតិបតីគឺជាម្ចាស់កម្មសិទ្ធិនៃចលនវត្ថុ ហើយនៅពេលកិច្ចព្រមព្រៀងភតិ-សន្យាហិរញ្ញវត្ថុត្រូវបានបញ្ចប់ ចលនវត្ថុអាចត្រូវបានទិញផ្ដាច់ដោយភតិកៈ ឬប្រគល់ឱ្យភតិបតីវិញ។
ភតិសន្យាដែលភតិកៈបញ្ជាក់ច្បាស់ឡាស់នូវចលនវត្ថុ និងជ្រើសរើសអ្នកផ្គត់ផ្គង់ដោយខ្លួនឯង ហើយភតិបតីទិញចលនវត្ថុតាមកិច្ចព្រមព្រៀងដើម្បីជួលឱ្យភតិកៈ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply