Posted on Leave a comment

តើពាក្យ «ភូមិ» មានន័យដូចម្ដេច ?


ភូមិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ភូមិ ) ផែនដី, ទីដី; តំបន់; ផ្ទៃ; ទី; ជាន់; ថា្នក់ ។ ខ្មែរច្រើនប្រើសំដៅទីដែលមានប្រជុំផ្ទះលំនៅក្នុងតំបន់នីមួយៗ ។
ឧទាហរណ៍៖ ភូមិតូច, ភូមិធំ។

                     ភូមិឋាន ទីភូមិ ។ ភូមិលំនៅ ផ្ទះលំនៅក្នុងភូមិ ។ ភូមិភាគ (ភូ-មិភាក) ប៉ែកផែនដី, ប៉ែកទីតំបន់ ។ ភូមិប្រទេស ( ភូមិ– ) ប្រទេសផែនដីនីមួយៗ ។ ល ។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទឯទៀតក៏មាន; ដូចជា : គេហភូមិ ( គេហៈភូម ) ថ្នាក់ផ្ទះ ។ ឋានន្ដរភូមិ ( ឋាន៉ន់-តៈរ៉ៈភូម ) ថ្នាក់ងារការ, ថ្នាក់យសស័ក្តិ។ បច្ចេកភូមិ ( បុ័ច-ចេកៈភូម ) ទីជាព្រះបច្ចេកពុទ្ធ ។ ពុទ្ធភូមិ ( ពុត-ធៈភូម ) ទីជាព្រះពុទ្ធ។ អរិយភូមិ ( អៈរ៉ិ-យៈភូម ) ថា្នក់របស់អរិយបុគ្គល, ថ្នាក់អរិយធម៌ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply