Posted on Leave a comment

តើពាក្យ «ភ័ព្វ» មានន័យដូចម្ដេច ?


ភ័ព្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្ដីសុខ; ការគួរ; លាភ; ការរស់នៅ … ។ ខ្មែរច្រើនសំដៅសេចក្ដីថា “សំណាង, ព្រេងសំណាង ” : មានភ័ព្វ, ឥតភ័ព្វ ។ បុណ្យភ័ព្យ បុណ្យសំណាង ។ ភ័ព្វព្រេង សំណាងពីព្រេងនាយ ។ ព. ផ្ទ. អភ័ព្វ អភ័ព្យ ។
ព្រេង សំណាង ដំណើរប្រែក្រឡាប់ទៅជាល្អ អាក្រក់នៃព្រឹត្តិការណ៍នីមួយៗ ដំណើរស្មាន ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ភព្វ; សំ. ភវ្យ ) ដែលគួរ, ដែលគួរដល់កិច្ចការ; ដែលមានសំណាងល្អ, ដែលមានសេចក្តីសុខ ។ ភព្វបុគ្គល ( ភាប់ពៈបុក-គល់ ) បុគ្គលដែលមានសំណាងល្អ; បុគ្គលដែលគួរបួសជាបព្វជិតក្នុងព្រះពុទ្ធសាសនាបាន។ ភព្វរូប ( ភាប់ពៈ– ) ដែលមានសភាពដ៏សមគួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply