ភ្នំ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពំនូកដី ឬថ្មខ្ពស់ត្រដែតផុតឡើងពីផ្ទៃដីប្រក្រតីដែលនៅជិតខាង, ខ្ពស់ត្រដែតជាងសូម្បីដំបូកយ៉ាងធំ ។ ខ្មែរយើងតំាងពីបុរាណកាលរៀងមកដល់សម័យឥឡូវ ហៅ ភ្នំ ថា បព៌ត ( ច្រើនអានថា ប-រ៉ៈពត់ ) ។ បព៌ត ” ភ្នំ ” មាន៣ប្រភេទ គឺ ភ្នំដីសុទ្ធ ហៅ សុទ្ធបំសុបព៌ត; ភ្នំថ្មសុទ្ធ ( ឥតមានដើមឈើ ) ហៅ សុទ្ធបាសាណបព៌ត; ភ្នំលាយថ្មនិងដី ( មានដើមឈើ ) ហៅ ឧភយមិស្សកបព៌ត ។ បណ្ដាភ្នំទាំង៣ប្រភេទនេះ ភ្នំដីសុទ្ធ និង ភ្នំលាយថ្មនិងដី មានប្រយោជន៍ច្រើនជាង ភ្នំថ្មសុទ្ធ
ឧទាហរណ៍៖ នៅខែត្ររតនគិរីមានភ្នំដីសុទ្ធច្រើន, ឯក្នុងខែត្រដទៃក្រៅពីនោះ ច្រើនតែភ្នំលាយថ្មនិងដី, ជាភ្នំមានប្រយោជន៍ច្រើនណាស់ក្នុងប្រទេសកម្ពុជាយើង, គួរកូនចៅខ្មែរខំប្រឹងរាវរកប្រយោជន៍ឲ្យបានច្រើនៗ តាមលំដាប់កាលតៗទៅឲ្យសេដ្ឋកិច្ចក្នុងប្រទេសយើងលូតលាស់ចម្រើនត្រាតែដល់កម្រិតឡើង ។ ពាក្យបណ្ដៅលេងថា : ឯកអង្គទ្រង់នាមឯក ខ្ពស់អនេកទាបជាងស្មៅ ( តើគឺអ្វី ? –គឺភ្នំ ។ ត្រូវហើយ ! ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖