Posted on Leave a comment

តើពាក្យ «ភ្លាំង» មានន័យដូចម្ដេច ?


ភ្លាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វេសស្មារតី, ទាសស្មារតី, ភ្លាត់ស្មារតីដោយធ្វេស ។
ឧទាហរណ៍៖ ភ្លាំងស្មារតី; ច្រើននិយាយថា ភ្លាំងភ្លាត់ ឬ ភ្លាត់ភ្លាំង, ភ្លាំងភ្លេច ឬ ភ្លេចភ្លាំង ( ម. ព. ភ្លាត់ និង ភ្លេច ) ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទ ដើមតូចៗទាបៗ ផ្លែតូចៗមូលៗជាចង្កោមៗ ផ្លែទុំមានសម្បុរស-រលោង។ ផ្លែភ្លាំង ឈ្មោះអុតមួយប្រភេទ ឡើងដោរត្រឡុងៗស្រដៀងនឹងផ្លែភ្លាំងទុំ ។
ឧទាហរណ៍៖ អុតផ្លែភ្លាំង ឬហៅដោយបញ្ចៀសថា ផ្កាឈើផ្លែភ្លាំង ។

                      ឈ្មោះស្បូវមួយប្រភេទ ស្លឹកធំៗជាងស្បូវរណា្ដស សម្រាប់ប្រើការដេរប្រក់ផ្ទះ ឬធ្វើជាចំណងកណ្ដាប់សំណាបជាដើម
ឧទាហរណ៍៖ ស្បូវភ្លាំង; ដកស្បូវភ្លាំងចងកណ្ដាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply