មគធភាសា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ; សំ. –ភាឞា ) ភាសាអ្នកមគធៈ ។ មគធភាសានេះចែកជា២យ៉ាងគឺ ទេសិយា ភាសាសម្រាប់និយាយស្ដីជាប្រក្រតី របស់អ្នកប្រទេសមគធៈ គឺសម្ដីសម្រាប់ស្រុក; តន្តី ឬ តន្តីភាសា សម្ដីដែលមានរបៀបទៀងទាត់តាមដំណើរវេយ្យាករណ៍, ជាភាសាសម្រាប់ប្រើតែក្នុងគម្ពីរក្បួនច្បាប់, លុះតែហាត់រៀនឲ្យចេះវេយ្យាករណ៍ ទើបអាចដឹងសេចក្ដីបាន ប្រើការកើត ។ តន្តី នេះ ជាមូលភាសារបស់ពួកជនអ្នកមគធៈ, ហៅថា បាលី ឬ បាឡី ក៏បាន; បាលី នេះឯងដែលពួកពុទ្ធសាសនិកជនខាងប៉ែកទក្ខិណនិកាយរៀន ទន្ទេញ សូត្រ គោរពថាជាភាសាដ៏ប្រសើរព្រោះព្រះត្រៃបិដកដែលជាពុទ្ធវចនៈឬ ពុទ្ធសាសនា ប្រតិស្ឋាននៅដោយភាសានេះ ( ម. ព. បាលី ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖