មគធៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មគធ ) ឈ្មោះដែនធំមួយក្នុងប្រទេសឥណ្ឌា ពីក្នុងពុទ្ធកាល, មានក្រុងរាជគ្រឹះជារាជធានី លុះតបន្ទាប់មក មានក្រុងបាដលិបុត្រ ជារាជធានី; ក្នុងសម័យសព្វថ្ងៃនេះ សំដៅត្រង់ប្រទេសឥណ្ឌាដែលហៅថា ប៊ិហារ ( ពិហារ ) ជាដែន មគធៈ ក្នុងសម័យបុរាណ ។ ជាតិមនុស្សអ្នកដែននោះក៏ហៅថា មគធៈ ដែរ ។
ឧទាហរណ៍៖ អ្នកមគធៈ, ពួកមគធៈ, ជាតិមគធៈ; ឬ ហៅថា មាគធៈ, មាគធិក, ក៏បាន; បើស្ត្រីជា មាគធិកា ។ ភាសារបស់ពួកជនជាតិនោះហៅថា មគធពាក្យ, មគធភាសា ឬ មាគធិកា, មាគធី, មាគធីភាសា “សម្ដីអ្នកមគធៈ” ( មើលក្នុងពាក្យ ប្រាក្រឹត ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖