Posted on Leave a comment

តើពាក្យ «មតក» មានន័យដូចម្ដេច ?


មតក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មតក; សំ. ម្ឫតក ) បុគ្គលដែលស្លាប់ហើយ ។ មតកបរិក្ខារ ឬ មតកភណ្ឌ ( មៈតៈកៈបរ៉ិក-ខា ឬ –ភ័ន ) គ្រឿងបរិក្ខារឬទ្រព្យរបស់បុគ្គលដែលស្លាប់ហើយ ។ មតកភត្ដ( មៈតៈកៈភ័ត ) ភត្តដែលគេឧទ្ទិសឲ្យបុគ្គលស្លាប់ ( ខាងពុទ្ធសាសនា ចំពោះភត្តដែលប្រគេនដល់ភិក្ខុសង្ឃ ហើយឧទ្ទិសចំណែកបុណ្យទៅបុគ្គលស្លាប់; ខាងលទ្ធិដទៃ ចំពោះបាយសំណែន ) ។ មតករូប ( មៈតៈកៈរូប ) សព, សាកសព ។ មតកសាសន៍ ( មៈតៈកៈសាស ) បណ្ដាំបុគ្គលស្លាប់ ( បណ្ដាំខ្មោច ) ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply