Posted on Leave a comment

តើពាក្យ «មទ្រីបាព៌» មានន័យដូចម្ដេច ?


មទ្រីបាព៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ក្ល. ; សំ. មទ្រីបវ៌ន៑; បា. មទ្ទីបព្វ ) សង្កាត់, វគ្គ, កណ្ឌ ( ទី៩ ) ក្នុងវេស្សន្តរជាតកនិយាយអំពីរឿងព្រះនាងមទ្រី; ច្រើននិយាយជាប់ជាមួយនឹងពាក្យ ” កណ្ឌ ” ថែមទៀតថា
ឧទាហរណ៍៖ កណ្ឌមទ្រីបាព៌, ស្ដាប់លោកទេសកណ្ឌមទ្រីបាព៌ ។ បើហៅចំពោះតួនាងមទ្រីកុំនិយាយថា ” នាងមទ្រីបាព៌ ” ដូច្នេះឡើយ, គប្បីនិយាយថា ” នាងមទ្រី ឬ ព្រះនាងមទ្រីទេវី ” តែប៉ុណ្ណេះបានហើយ ព្រោះពាក្យ ” បាព៌ ” គឺគ្រាន់តែជាសង្កាត់, វគ្គ, កណ្ឌ ដែលថ្លែងអំពីរឿងនាងមទ្រី, មិនមែនជានាមរបស់នាងទេ ។ ពាក្យ “បាព៌” នេះក្នុងវេស្សន្ដរជាតកឃើញមានប្រើចំពោះតែកណ្ឌទី ៨, ៩, ១០, ១១ គឺ កុមារបាព៌, មទ្រីបាព៌, សក្កបាព៌, មហារាជបាព៌ ( បា. កុមារបព្វ, មទ្ទីបព្វ, សក្កបព្វ, មហារាជបព្វ ) ។ ម. ព. បព្វៈ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply