មនោ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < មន; សំ. < មនស៑ ) ចិត្ត ។ មនោគតិ ដំណើររបស់ចិត្ត, ដំណើរប្រព្រឹត្តទៅនៃចិត្ត; សេចក្ដីប្រាថ្នា, បំណង; ដំណើរដែលចិត្តគ្មាននឹកសោះ ស្រាប់តែបណ្ដាលហេតុឲ្យឃើញជាផ្នូល ។ មនោទ្វារ ទ្វារចិត្ត, ផ្លូវចិត្ត ។ មនោមនះ ( ម្នោម្នះ ) មានះក្នុងចិត្ត, ចិត្តដែលមានមានះ, ចិត្តរនិងរនាំង ។
ឧទាហរណ៍៖ មនុស្សមនោមនះ គឺមនុស្សរឹងត្អឹង, មនុស្សរនិងរនាំង ( ព. កា. សរសេរជា ម្នោម្នះ ក៏បាន ) ។
មនោម័យ ( មៈនោមៃ ) ដែលសម្រេចអំពីចិត្ត; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “ដែលសម្រេចបានដូចចិត្ត, ឆាប់ទាន់ចិត្ត” ជាពាក្យហៅសេះដែលលឿនឆាប់ទាន់ចិត្ត ។
ឧទាហរណ៍៖ សេះមនោម័យ, សេះសិន្ធពមនោម័យ ។
មនោមយិទ្ធិ ( –មៈយិត-ធិ ) ឫទ្ធិដែលសម្រេចដោយចិត្ត ។ ម្នោម្នេញ ម្នេញក្នុងចិត្ត ( ព. កា. សរសេរជា ម្នោម្នេញ ក៏បាន ) ។ មនោរថ ( មៈនោរត់ ) បំណង ។
ឧទាហរណ៍៖ សមមនោរថ, បានសម្រេចតាមមនោរថ ។
មនោរម ( មៈនោរំ ) ដែលជាទីរីករាយចិត្ត, ដែលគួរឲ្យសប្បាយក្នុងចិត្ត ទីឋានមនោរម, ព្រៃមនោរម ( សរសេរជា មនោរម្យ ក៏បាន ) ។ មនោវិញ្ញាណ វិញ្ញាណដែលកើតក្នុងមនោទ្វារ ( សេចក្ដីដឹងដែលកើតមានចំពោះផ្លូវចិត្តសុទ្ធ មិនមែនកើតអំពីទ្វារទាំង ៥ គឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ ) ។ មនោសញ្ចេតនា ( –ស័ញ-ចេតៈន៉ា ) សេចក្ដីរិះគិតក្នុងចិត្ត, ចំណុចរបស់ចិត្ត; ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះដល់ចិត្ត; អធ្យាស្រ័យប្រកបដោយករុណា,… ។ មនោហរ ដែលជាទីចម្រើនចិត្ត, ដែលពេញចិត្ត, ត្រូវចិត្ត, ដែលមានលម្អគួរឲ្យស្រឡាញ់មិនភ្លេច ។
ឧទាហរណ៍៖ កែវមនោហរ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)