Posted on Leave a comment

តើពាក្យ «មន្រ្តីរាជការដែលទទួលប្រាក់ម៉ោងបន្ថែម» មានន័យដូចម្ដេច ?


មន្រ្តីរាជការដែលទទួលប្រាក់ម៉ោងបន្ថែម


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មន្រ្តីអចិន្រ្តៃយ៍ដែលបានធ្វើការងារលើសម៉ោង ឬត្រូវបានចាត់តាំងជាផ្លូវការ ដើម្បីឱ្យជួយបង្រៀនមុខវិជ្ជាណាមួយ ឬជាគ្រូបង្គោល ក្នុងវគ្គបំប៉ន ឬជាគ្រូឧទ្ទេសក្នុងសិក្ខាសាលាណាមួយ ក្នុងគ្រឹះស្ថានសិក្សា ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែលណាមួយ ក្រោយការស្នើសុំពីគ្រឹះស្ថានសិក្សា ស្ថាប័ន ឬអង្គភាពនោះ (របៀបគិតចំនួនម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់កម្រៃម៉ោងបន្ថែម មានចែងក្នុងអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៦ ស្ដីពីការកម្រិតម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែម សម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply