Posted on Leave a comment

តើពាក្យ «មហាហង្ស» មានន័យដូចម្ដេច ?


មហាហង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. មហា ” ធំ ” + ហំស ” សត្វហង្ស ” មហាហំស ” សត្វហង្សធំឬប្រសើរ ” គឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច ) ខ្មែរប្រើជាឈ្មោះឈើមួយប្រភេទ មានផ្កាជាចង្កោមធំៗ មានព័ណ៌ក្រហមច្រាល ជាអគន្ធកបុស្ប ឥតក្លិនក្រអូប ផ្លែមានសណ្ឋានសំប៉ែតវែងៗ ផ្លែទុំស្ងួតក្រៀមប្រើធ្វើឧសដុតបាន, គេច្រើនដាំជាលំអក្នុងវត្តអារាមឬនៅក្បែរផ្លូវ, ក្បែរថ្នល់ ឬក៏នៅទីប្របមាត់ទ្វាររបងភូមិលំនៅជាដើម តាមដោយគេត្រូវការដាំ, ហៅឲ្យពេញឈ្មោះថា មហាហង្សឈើ ព្រោះមានមួយប្រភេទផ្សេងទៀតហៅ មហាហង្សផ្ញើប្រាណ ជាឈ្មោះប្រទាលដុះតោងឈើក្នុងដងព្រៃធំៗ មានផ្កាព័ណ៌ផ្សេងៗគ្នា រីកនៅបានយូរថ្ងៃមានក្លិនក្រអូបឆ្ងាញ់ ក្រអូបតែក្នុងពេលថ្ងៃរសៀលទៅពេលព្រលប់ធំ ( សៀមហៅ ក្ល្វយមៃ អ. ថ. ក្លួយម៉ាយ់ “ចេកព្រៃ” ហៅតាមក្លិនផ្កាវាដែលក្រអូបស្រដៀងនឹង ក្លិនផ្លែចេកក្រអូប ) . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply