Posted on Leave a comment

តើពាក្យ «មាន់ព្រៃ» មានន័យដូចម្ដេច ?


មាន់ព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាន់ដែលកើតនៅក្នុងព្រៃ ( ម. ព. មាន់ ទៀតផង ) ។
ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៦៥-៧០ស.ម.។ ឈ្មោលៈ មានជើងប្រផេះ រោមសលើគល់កន្ទុយ ក និងចុងខ្នងមានរោមពណ៌ទង់ដែងលាយពណ៌មាសភ្លឺ ផ្នែកលើខ្នងមានពណ៌ក្រហមជាំ កន្ទុយពណ៌បៃតងរលោង ផ្នែកពោះពណ៌ខ្មៅ។ ញីៈ មានពណ៌ត្នោតទុំ កន្ទុយមានរាងដូចផ្លិត និងពណ៌មាស។ ទីជំរកៈ តាមជាយព្រៃ ព្រៃពាក់កណ្តាលស្រោង វាលស្មៅ គុម្ពោតព្រៃ។ របាយៈ វត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ពេញមួយឆ្នាំ ពងចំនួនពី៤ទៅ៩។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply