មារ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដំណើររារំាង; ការសម្លាប់; សេចក្ដីស្លាប់; . . . ។ អ្នករារំាង, ជំទាស់មិនឲ្យអ្នកដទៃធ្វើបុណ្យធ្វើកុសលកើត; ឈ្មោះទេវបុត្រដែលជាសត្រូវចំពោះព្រះពុទ្ធ ។ មារជិ, មារជិត, មារជិន ( មារៈ– ) អ្នកឈ្នះមារ ( ព្រះពុទ្ធ ) ។ មារជ្រែក មារចូលជ្រែកក្នុងរូបកាយនៃមនុស្ស ។ ព. ប្រ. ហេតុអាក្រក់ ដែលស្រាប់តែបណ្ដាលឡើងភ្លាមនាំឲ្យទាស់ដំណើរកិច្ចការ ឬមនុស្សដែលជំទាស់កិច្ចការកំពុងស្រួលឲ្យរអាក់រអួល; និយាយថា មារមកជ្រែក ឬ មានមារមកជ្រែក ក៏បាន ។
ឧទាហរណ៍៖ កំពុងតែធ្វើការស្រួលៗ ស្រាប់តែមានមារមកជ្រែក ឲ្យទាស់ការអស់ ! ។
មារធីតា ( មារៈធីដា ) កូនស្រីរបស់មារ ។ មារព័ន្ធន៍ ចំណងមារ; ចំណងកិលេស គឺគ្រឿងសៅហ្មងចិត្ត ដែលទុកដូចជាចំណងចងពួកសត្វ ។ ឈ្មោះគម្ពីរឬបរិច្ឆេទមួយសម្ដែងរឿងព្រះឧបគុត្តត្ថេរចងមារ ។ មារវិជ័យ ( មារៈ– ) ជម្នះមារ; អ្នកឈ្នះមារ ( ព្រះពុទ្ធ ) ។ ព្រះពុទ្ធរូបដែលគង់ផ្គត់ព្រះភ្នែនដាក់ព្រះហស្តឆ្វេងផ្ងារ ព្រះអង្គុលីផ្ទាប់លើព្រះភ្នែនខាងឆ្វេង ព្រះហស្តស្ដាំសណ្ដូកផ្កាប់ព្រះអង្គុលីសំយុងផ្ទាប់លើព្រះភ្នែនខាងស្ដាំហៅថា ព្រះមារវិជ័យ ឬ ព្រះពុទ្ធរូបមារវិជ័យ ( ព្រះពុទ្ធរូបផ្ចាញ់មារ ) ។ មារសេនា ( មារ:សេន៉ា ) សេនាមារ គឺពួករេហ៍ពលរបស់មារ កាលដែលលើកមកផ្ចាញ់ព្រះពុទ្ធ ។ មារាធិរាជ ក្រុងមារ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)