Posted on Leave a comment

តើពាក្យ «មាលា» មានន័យដូចម្ដេច ?


មាលា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផ្កាកម្រង ឬកម្រងផ្កា, ផួងផ្កា ។ រ. ស. មួក ។
ឧទាហរណ៍៖ ព្រះមាលា, សេ្ដចទ្រង់ព្រះមាលា ( ហៅដោយប្រៀបប្រដូចនឹងកម្រងផ្កា ) ។

                     មាលាចុម្ពដក ( –ចុំពៈដក់ ) ផ្កាកម្រងដែលធ្វើជាមួក, មួកផួងផ្កា ។ មាលាធារី ឬ មាលាភារី អ្នកពាក់កម្រងផ្កា; បើស្ត្រីជា –រិនី ( ព. កា. ) ។ មាលាវិក័តិ ផ្កាកម្រងដែលក្រងចម្រុះរំលេចឲ្យល្អប្លែក ។ រតនមាលា ( រៈតៈន៉ៈ– ) កម្រងកែវ ( កែវដែលដោតជាកម្រង ) ។ វិជ្ជុមាលា ( វិច-ជុ– ) ខ្សែផ្លេកបន្ទោរ គឺពន្លឺផ្លេកបន្ទោរដែលដាលច្រវាត់ ។ សុវណ្ណមាលា ( សុវ៉ាន់-ណៈ– ) កម្រងផ្កាមាស, ខ្សែមាស ។ ល ។ ( ព. កា. ប្រើហៅស្រីអ្នកក្រងផ្កាថា មាលា ក៏បាន, ដូចជា : រីយាយមាលា និងតាមាល័យ ក្រងផ្ការាល់ថ្ងៃ ថ្វាយព្រះរាជា ទ្រង់ប្រោសប្រទាន ឲ្យមានទ្រព្យា ចិញ្ចឹមអាត្មា កបដោយក្ដីសុខ ។ លើសមួយឃ្លា, ក៏អាចប្រើជាកាព្យ កាកគតិ បាន ) ។

                       ការភ្ជាប់គ្នារដឹកមិនដាច់ វត្ថុទាំងឡាយតែបែបមួយ ដែលតម្រៀបតាមលំដាប់លំដោយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply