មុខ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រធាននៃសរីរប្រទេស គឺប៉ែករូបកាយត្រង់ទីប្រជុំនៃថ្ងាស, ចិញ្ចើម, ភ្នែក, ច្រមុះ, មាត់, ចង្កា ។ មាត់; ប្រធាន; ទី; នាទី; លំអាន; ធ្នារ; ឡែក; បែប, យ៉ាង . . . ។ មុខការ ការដោយមុខ គឺការដោយឡែកពីគ្នា ។ មុខក្រសួង ក្រសួងដោយឡែកពីគ្នា ។ មុខក្រោយ ( ព. ប្រ. ) មុខដែលមានទ្រង់ទ្រាយប្រៀបប្រដូចនឹងសណ្ឋានមុខត្រីក្រាយ ។ មុខក្រូចសើច ( ព. ប្រ. ) មុខដែលឡើងសាច់ពកតូចៗឃ្មឹល ស្រដៀងនឹងសំបកផ្លែក្រូចសើច ។ មុខក្រៀម ឬ ក្រៀមមុខ ( ព. ប្រ. ) មុខមិនស្រស់ឬមិនរីក ព្រោះមានព្រួយ ។ មុខងប់ ឬ ងប់មុខ ចចេសងប់មិនងាកតាម ។ មុខងាប់ ឬ មុខខ្មោច ( ព. ប្រ. ) ដែលមានទឹកមុខដូចជាមុខបុគ្គលស្លាប់ ( ពាក្យជេរ, បង្អាប់ដោយមើលងាយ ) : អាចោរមុខងាប់ ! ។ មុខងារ នាទីសម្រាប់ងារ ។ មុខឆ្កែ ( ព. ប្រ. ) ដែលជជ្រកមមករកគេដោយអាការឥតអៀនខ្មាសដូចជាឆ្កែ : មនុស្សមុខឆ្កែ, ទៅរកគេទាំងមុខឆ្កែ ( និយាយថា មុខឆ្កែស្រែជម្រៅ ក៏មាន . . . ) ។ មុខជូរ ( ព. ប្រ. ) មុខដែលចេញអាការជ្រួញជ្រេញ ហាក់ដូចជាកំពុងបរិភោគវត្ថុជូរខ្លាំង ។ មុខឈ្មង មុខដែលមានទ្រង់ទ្រាយសមរម្យឥតឆ្គង, មុខស្រស់បំព្រង ។ មុខដាវមុខលំពែង ( ព. ប្រ. ) ទទួលភារៈចេញមុខតតាំងជាជំនួសគេ : រងមុខដាវមុខលំពែង ។ មុខតំណ កន្លែងឬស្នាមដែលត ។ មុខថ្លោះ ឬ ថ្លោះមុខ ( ព. ប្រ. ) ប្រែឈាមមុខស្រុតចុះហាក់ដូចជាថ្លោះ ( ព្រោះភ័យឬព្រោះមានជំងឺ ) ។ មុខទ័ព ឬ មុខសឹក ទីចំពីខាងមុខកងទ័ពដែលកំពុងលើក ។ ព. ប្រ. ទទឹងមុខទ័ព ទទឹងដំណើរអាជ្ញា ដែលមានអានុភាពស្រដៀងនឹងទ័ព ។ មុខទឹក ផ្លូវទឹក, ធ្នារទឹក ។ មុខបាទ ( មុក-បាត ) មុខនិងជើង គឺដើមចុង, ដើមទង, ទងគន្លង : រកឲ្យឃើញមុខបាទ ។ មុខពាប់ ឬ ពាប់មុខ ( ព. ប្រ. ) មុខដែលចេញអាការដូចជាពាប់ចុះ ( ព្រោះភ័យឬព្រោះតូចចិត្តខ្លាំង ) : ទម្លាក់មុខពាប់, ភ័យពាប់មុខ ។ មុខព្រហ្ម រូបមុខដែលបែកចេញជាបួន ភ្ជាប់នឹងកំពូលប្រាសាទឬកំពូលចេតិយ ។ មុខព្រះលាន ទីវាលឬផ្លូវធំត្រង់មុខព្រះរាជវាំង ។ មុខមន្ត្រី មន្ត្រីដែលជាប្រធានឬជាអធិបតីលើអស់មន្ត្រីទាំងពួង, អធិបតីនៃពួកសេនាបតី; ច្រើនប្រើថា នាម៉ឺនសព្វមុខមន្ត្រី ។ មុខមាត់ មុខនិងមាត់ គឺការចេញបង្ហាញមុខនិងការបញ្ចេញសម្ដីថ្វីមាត់ក្នុងទីប្រជុំជន : ចេញមុខមាត់ ។ អ្នកដែលមានអ្នកធំអ្នកតូចរាប់អានច្រើន : មនុស្សមានមុខមាត់ ។ មុខមាំ មុខដែលសម្ដែងអាការមាំសម្បើម : ធ្វើមុខមាំ ។ មុខយក្ស រូបមុខស្មាច់សម្រាប់ល្ខោនពាក់ធ្វើយក្ស ។ មុខរបរ របរដោយមុខ, របរផ្សេងៗដោយឡែក ។ មុខរាហុ៍ ( ព. ប្រ. ) មុខមនុស្សដែលមានទ្រង់ទ្រាយកំពាង ស្រដៀងនឹងមុខរូបរាហូ : មនុស្សមុខរាហុ៍ ។ មុខរីក ឬ រីកមុខ មុខដែលចេញអាការរីករាយ ។ មុខរឹង ( ព. ប្រ. ) ដែលរឹងរូស, មានះ, ចចេស ទោះអ្នកដែលមានអំណាចលើ សម្លឹងសម្លក់ដាក់ក៏មិនជច់មុខ : មនុស្សមុខរឹង ។ មុខសស្ត្រ ( –សាស់ ) មុខរបួសដែលមុតដោយសស្ត្រា ។ មុខស្ងួត ឬ ស្ងួតមុខ ( ព. ប្រ. ) មុខដែលចេញអាការក្រៀមក្រំហាក់ដូចជាស្ងួត ។ មុខស្មន់ នាទីឬដំណើរដែលមានព្រោះស្មន់អន្ធករឬសហាយស្មន់នឹងគ្នា : ទោសមុខស្មន់, ទោសទាស់នឹងមុខស្មន់, ពិន័យមុខស្មន់ ។ មុខស្មើ មុខជើយដោយអាការតោះតើយ មិនអើពើ : ធ្វើមុខស្មើ ។ មុខស្រងូត មុខមិនរីកដោយអាការក្រៀមក្រំ ។ មុខស្រពោន ឬ ស្រពោនមុខ ( ព. ប្រ. ) មុខមិនស្រស់, មិនរីករាយហាក់ដូចជាស្រពោន ។ មុខស្អុយ ( ព. ប្រ. ) មុខស្រពោនស្រពាប់ដោយហេតុទើសទាក់គំនិតឬតានតឹងចិត្ត ។ មុខអាករ នាទីដែលកើតអាករ កើតលាភ ។ មុខអុត មុខដែលមានស្នាមអុត ។ មុខអំណាច នាទីរបស់អំណាច ។ ល ។ កាត់មុខ កាត់ចំពីមុខ : ដើរកាត់មុខ ។ កាត់នាទីឬកាត់ប្រយោជន៍; កាត់លាភរបស់អ្នកដទៃ : កុំកាត់មុខគេ ។ កំបាំងមុខ ដែលកំបាំងគេមើលមិនឃើញ : ទីកំបាំងមុខ ។ ខាងមុខ ខាងនាយមុខ, ឯមុខ ។ ខុសមុខ ខុសបែបគ្នា; មិនត្រូវមុខ ។ ងងឹតមុខ វិលមុខងងឹតឈឹងមើលអ្វីពុំឃើញ ។ ព. ប្រ. ទញ់ទាល់គំនិតងងឹតឈឹង ។ ចេញមុខ ចេញទែងសម្ដែងមុខឲ្យគេឃើញ ។ ចេញមុខចេញមាត់ ចេញទាំងមុខទាំងសម្ដី ។ ចែកមុខ ចែកឲ្យដោយមុខ ដោយឡែកពីគ្នា ។ ចំពោះមុខ ដែលប្រាកដនៅមុខ ។ ចំមុខ ត្រង់ពីមុខ ។ ចាំមុខ មិនភ្លេចមុខគេ ។ ច្រើនមុខ ច្រើនបែប, ច្រើនយ៉ាង : ទំនិញច្រើនមុខ, ម្ហូបច្រើនមុខ ។ ជច់មុខ ( ព. ប្រ. ) ចុះទឹកមុខឬជ្រប់មុខហាក់ដូចជាជច់ព្រោះគេបន្តុះបង្អាប់ឬស្ដីថាឲ្យ ។ ជូរមុខ ( ព. ប្រ. ) បញ្ចេញអាការធ្វើមុខស្ញូញ ព្រោះធុញ, ទ្រាន់ ។ ជ្រប់មុខ ទម្លាក់មុខជ្រប់ ។ ញាក់មុខ ឬ ញាក់មុខញាក់មាត់ កម្រើកចង្កាងើបងើយខ្វិចបន្តិចឡើងឬបិទមាត់ផ្អឹបកម្រើកចង្កាញាក់ខ្វើកឡើងលើ ។ ដាក់មុខ ឱនមុខចុះបន្តិចស្រពោនស្រពាប់ព្រោះសេចក្ដីអៀនខ្មាសឬទញ់តុះ : ដាក់មុខជ្រប់ ។ នៅទីចំពោះមុខ, ផ្គើននៅមុខ : ស្ដីដាក់មុខ, ថាដាក់មុខ ។ ដាច់មុខ ផុតអស់មុខការ, ផុតនាទី; ដាច់នាទីឬមុខការដោយឡែក ។ ដឹងមុខ ដឹងដោយសារគេប្រាប់ថា ឈ្មោះនេះ ឈ្មោះនោះ ដែលជាសត្រូវ . . . ។ ដោយមុខ ដោយឡែក, ដោយបែប, ដោយយ៉ាង : កាន់ការដោយមុខ, យល់ដោយមុខ ។ តូចមុខ ឬ ទាបមុខ ( ព. ប្រ. ) អាប់មុខ, មិនពេញមុខ ។ ទទឹងមុខ ( ព. ប្រ. ) នៅទទឹងចំពីមុខ ។ ទុកមុខឲ្យ ឬ ទុកមុខទុកមាត់ឲ្យ ទុកនាទីឲ្យ, ទុកអំណាចឲ្យ, យោគយល់ ។ ទើសមុខ ឬ ទើសមុខទើសមាត់ ( ព. ប្រ. ) ទើសទាល់ដោយយល់មុខ, ដោយខ្លាចចិត្តឬដោយអៀនអន់ព្រោះមានគេនៅមុខ, នំាឲ្យធ្វើអ្វីមិនស៊ប់ ។ ទៅមុខ ទៅឯទីខាងមុខ, ទៅឯកាលខាងមុខ ។ ធំមុខ ពេញមុខ ។ ធ្វើមុខក្រញូវ សម្ដែងទឹកមុខឡើងក្រញូវ ។ ធ្វើមុខធ្វើមាត់ឲ្យ ញាក់មុខញាក់មាត់ក្រមាច់ក្រមើមឲ្យ ។ នៅមុខ ចំពោះមុខ ។ នាំមុខ ទៅពីខាងមុខ, នាំឲ្យតាម ។ បិទមុខ ភ្ជិតមិនឲ្យឃើញមុខ, មិនឲ្យឃើញលំអាន ។ បោរមុខ ( ព. ប្រ. ) អៀនខ្មាសមើលមុខគេមិនត្រង់ហាក់ដូចជាមុខបោរឡើង : ស្ដីឲ្យបោរមុខ ។ បំបាក់មុខ ( ព. ប្រ. ) ធ្វើឲ្យអាប់ឱនហាក់ដូចជាធ្វើមុខឲ្យបាក់ ។ បំបាត់មុខ ធ្វើឲ្យបាត់មិនឲ្យឃើញមុខ, គេចលែងឲ្យឃើញមុខ : ចងបំបាត់មុខ, ដើរបំបាត់មុខ ។ ពេញមុខ ( ព. ប្រ. ) ចេញមុខពេញលេញមិនរលឹបរល, មានមុខមានឈ្មោះ។ មានមុខ មានការរបរពេញទី; មានកេរ្តិ៍ឈ្មោះ, មានអ្នកធំអ្នកតូចរាប់អានច្រើន : មនុស្សមានមុខ, អ្នកមានមុខ ។ យកមុខ, យកមុខយកឈ្មោះ ឬ យកមុខយកមាត់ ចេញមុខខ្នះខ្នែងកិច្ចការម្ដងៗឲ្យមានឈ្មោះល្អ, វាតអាទិ៍ដណ្ដើមមុខការដែលជាសាធារណៈ ឲ្យបានមកលើខ្លួនចាត់ចែងយកកេរ្តិ៍ឈ្មោះ ។ យល់មុខ យោគយល់ដោយមុខ, មិនប្រកាន់ទោសព្រោះយល់ថាមានមុខ ។ យារមុខ ស្រុងស្លុយខាងមុខជាងខាងក្រោយ ។ ព. ប្រ. ងងុលចូលមិនថយក្រោយ ។ យោងមុខ អន្ទងនាំផ្លូវពីមុខ, យោងមិនឲ្យឃ្លាតពីមុខ : ជិះសេះយោងមុខគោ, អុំទូក-ងយោងមុខទូកវ៉ែត ។ ស្មើមុខ ដែលមានមុខមានឈ្មោះស្មើគ្នា : មនុស្សស្មើមុខ ។ ស្អប់មុខ ស្អប់មិនចង់ឃើញមុខ ។ អាប់មុខ អាប់ឱនមិនពេញមុខ ។ ឯមុខ ខាងមុខ, ខាងនាយ ។ ល ។ ។ ល ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះភក្ត្រ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)