Posted on Leave a comment

តើពាក្យ «មុខឈ្នាង» មានន័យដូចម្ដេច ?


មុខឈ្នាង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងពួកឈើតូច, ស្លឹកស្រួចៗស្រដៀងនឹងបុ័ង្កបាត, គេច្រើនប្រើធ្វើជាថ្នាំចំហុយផ្សះដំបៅ ។

                      តិណជាតិស្ទើរវារ មែកវែងរហូតដល់ ១ម។ ស្លឹករាងដូចស្លាបប្រចៀវ ឬមុខឈ្នាង។ ច្រើនដុះលើដីសើម ក្នុងព្រៃ ឬទីវាល មានដុះក្នុងស្រុកជាច្រើន ក្រៅពីឥណ្ឌូចិន គេប្រទះឃើញមុខឈ្នាងនៅប្រទេសឥណ្ឌា ជ្វា ចិន កើ Fidi និងនៅអាមេរិកក្តៅ (Antilles) ។ គេស្ងោរស្លឹកមុខឈ្នាងផឹកសម្រាប់ព្យាបាលជំងឺគ្រុន ពិសេសគ្រុនចាញ់។ គេយកមុខឈ្នាងផ្សំជាមួយថ្នាំដទៃធ្វើឱសថជំងឺរបេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply