Posted on Leave a comment

តើពាក្យ «មុខបាឋ» មានន័យដូចម្ដេច ?


មុខបាឋ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការរៀនផ្ទាល់ពីមាត់គ្រូ គឺការរៀនដោយមានគ្រូប្រាប់ផ្ទាល់ ឥតមានគម្ពីរឬក្បួនច្បាប់អ្វីសម្រាប់អានទន្ទេញឲ្យចាំទេ, ហៅថា ការរៀនផ្ទាល់មាត់ ក៏បាន ។
ឧទាហរណ៍៖ បាលីព្រះត្រៃបិដក កាលដើមឡើយ ជាមុខបាឋ; កាលសម័យពីដើម, ពួកសិស្សវត្តក្នុងប្រទេសកម្ពុជា សុទ្ធតែរៀនទន្ទេញធម៌ជាមុខបាឋ ( ម. ព. រៀនផ្ទាល់មាត់ ក្នុងពាក្យ ផ្ទាល់១ និ. ទៀតផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply