មុត
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្កើតជារបួសដោយសស្ត្រាឬដោយអ្វីៗដែលមានមុខស្រួច ។
ឧទាហរណ៍៖ កាំបិតមុតដៃ, បន្លាមុតជើង ។
ចុះ, ធ្លុះចុះ, ធ្លុះចូល ។
ឧទាហរណ៍៖ ដីរឹងកាប់មិនមុត, ដីធូរកាប់មុតជ្រៅ ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខងាយកាត់, ងាយកាប់, ងាយធ្លុះចូល ។
ឧទាហរណ៍៖ កាំបិតកោរនេះមុតណាស់ ។
ព. ប្រ. ចិត្តមុត ចិត្តហានក្លា គឺចិត្តហ៊ានប្រថុយមិនញញើត ។ ប្រាជ្ញាមុត ប្រាជ្ញារហ័សវាងវៃអាចកាត់ផ្ដាច់សេចក្ដីសង្ស័យបានដោយងាយភ្លាមៗ ។ ភ្នែកមុត ភ្នែកដែលប៉ិនមើលសង្កេតស្គាល់ការណ៍ពិតបានភ្លាមៗ ។ សម្ដីមុត សម្ដីក្លៀវក្លា ហ៊ានស្ដីថាឲ្យគេម៉ាំងៗជ្រៅៗមិនញញើតមាត់ ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖