Posted on Leave a comment

តើពាក្យ «មុន» មានន័យដូចម្ដេច ?


មុន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតនៅត្រង់មុខមនុស្ស ដោរចេញជាកន្ទួលមានគ្រាប់; មានពីរយ៉ាងគឺ មុនខ្សាច់ មុនល្អិតៗ គ្រាប់តូចៗ ស្រដៀងនឹងគ្រាប់ខ្សាច់ល្អិតឬគ្រាប់ស្មៅ; មុនដំបូក មុនដែលដោរជាកន្ទួលធំៗមានគ្រាប់និងខ្ទុះឈាម ស្រដៀងនឹងបូសទ្រនិច ។
ឧទាហរណ៍៖ កើតមុនពេញមុខ កើតមានរោគមុនពេញដាសនៅមុខ ។

                     ឈ្មោះរោគ​ច្រើនកើតត្រង់មុខមនុស្ស ចេញជាកន្ទួលមានគ្រាប់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកើត, មាន, ដល់, ផ្ដើម, ស្ថិតនៅជាដំបូងឬជាដើមគេ ។
ឧទាហរណ៍៖ កើតមុន, ដល់មុន, ជាមុន, មុនគេ ។ ព. ផ្ទ. ក្រោយ, បន្ទាប់ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (រោគ) ព្រអសា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply