មូរ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់បង្វិលឲ្យកើតជារបុំ ។
ឧទាហរណ៍៖ មូរកន្ទេល, មូរត្បាញ ។
ប្រមូលថ្នាំជក់ឲ្យកើតជាបារី ។
ឧទាហរណ៍៖ មូរបារី ។
ចាប់សំពត់លាត់ត្រឡប់មុខប្រមូលចូលក្នុងច្រើនស្រទាប់ ។
ឧទាហរណ៍៖ មូរដៃអាវ, មូរជើងខោ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះក្ដារជាគ្រឿងតម្បាញសម្រាប់មូរអន្ទង ។
ឧទាហរណ៍៖ ក្ដារមូរ ។
មូរនប កិ. វិ. ( ព. ប្រ. ) ដែលរមៀលផ្កាប់ផ្ងារប្រមូលដូចគេចូលក្នុងនបប្រមៀលខ្លួន ។
ឧទាហរណ៍៖ ដួលមូរនបពពូនលើគ្នា ។
មូរមុខ គុ. ដែលមានអៀនខ្មាសច្រើនខ្មូរមុខ ឬដែលរួញខ្វេរមុខមិនហ៊ានចូលទៅរកអ្នកដទៃឬមិនហ៊ានស្ដីនិយាយ
ឧទាហរណ៍៖ ក្មេងមូរមុខ, មនុស្សមូរមុខ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖