មូល
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួបរួមគ្នា, ជុំគ្នា, មិនបែកខ្ញែកគ្នា ។
ឧទាហរណ៍៖ មូលកូនចៅ, មូលគ្នា ។
ប្រើជា កិ. វិ. ក៏បាន : នៅមូលគ្នា, ឈរមូលគ្នា, អង្គុយមូលគ្នា ។ មូលគំនិតគ្នា ដែលមានគំនិតរួមចូលគ្នាតែផ្លូវមួយ ។ មូលចិត្ត ដែលមានចិត្តស្លុងក្នុងអារម្មណ៍តែមួយ ។ មូលត្រកូល មូលគ្នាមួយត្រកូល, នៅរួមគ្នាជាសុខមួយត្រកូលឥតមានព្រាត់ប្រាសនិរាស ។ ព. ប្រ. មូលគ្នាមិនរាត់រាយ, មិនបែកខ្ញែក ។ មូលមាត់គ្នា និយាយព្រមព្រៀងគ្នារាល់មាត់ ។ មូលមិត្រ មូលមិត្រសំឡាញ់, មូលបងប្អូនញាតិមិត្រ; មូលប្ដីប្រពន្ធ ។ មូលសេចក្ដី ប្រមូលសេចក្ដីឲ្យរួមនៅតែមួយ ។ មូលស្លុង មូលលង់ស៊ប់មិនងាកបែរ : ចិត្តមូលស្លុង, អារម្មណ៍មូលស្លុង ។ មូលអារម្មណ៍ អារម្មណ៍មូលតែមួយមិនទាស ។ ល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនេសាទុបករណ៍មួយប្រភេទ ពួកច្បូក ប៉ុន្តែមានមុខតែមួយសណ្ឋានមូលស្រួចមានងៀង ត្រង់គល់ផ្លែមានប្រហោងរាក់ ( ដែលហៅថា ភ្លុក ក៏បាន ) សម្រាប់ស៊កដងមានខ្សែប្រចីមាំចងភ្ជាប់ពីគល់ផ្លែមកគល់ដង ងាយនឹងទាញដងឲ្យរបូតចេញបាន ( ឲ្យដងនិងផ្លែនៅជាប់គ្នាដោយខ្សែប្រចីនោះ ) ។
( សំ. បា. ) ឫស; គល់, ឫសគល់; មើម, ដើមកំណើត, ដើមចម, ដើមទង; ទីតាំង; ទីជិត; ទ្រព្យដើម; តម្លៃ . . . ។ មូលកច្ចាយនៈ ( មូលៈក័ច-ចាយ៉ៈន៉ៈ ) មើលពាក្យ មហាកច្ចាយនៈ ក្នុងពាក្យ មហា ។ មូលកម្មដ្ឋាន ( មូលៈក័ម-ម៉័ត-ឋាន ) កម្មដ្ឋានដើម : ការភាវនានឹករំពឹងឆ្ពោះទៅរកពុទ្ធគុណជាមូលកម្មដ្ឋាន ( ព. ពុ. ) ។ មូលគន្ធ ( មូលៈគន់-ធ ) ក្លិនដែលកើតអំពីឫសឬមើម, ក្លិនឫសឬមើម ( ដូចយ៉ាងឫសស្គា, មើមប្រោះជាដើម ) ។ មូលដ្ឋាន (–ល៉ាត់–) ស្ថានដើម, ទីដែលជាឫសគល់, ទីតាំងមាំ, គោលការណ៍សំខាន់, គ្រឿងគាំទ្រ : មូលដ្ឋានទ័ព, រឿងនេះគ្មានអ្វីជាមូលដ្ឋានទេ; អាកាសដែលជាទីតាំងដំបូងបង្អស់នៃការកកើតពិភពលោក ។ មូលធន ( មូលៈធន់ ) ទ្រព្យដើម, ដើមទ្រព្យ, ប្រាក់ដើម, ដើមទន់ ។ មូលធម៌ ( មូលៈធ័រ ) ធម៌ជាឫសគល់របស់មនុស្ស ( សេចក្ដីដឹងគុណអ្នកមានគុណ, សីលប្រាំ . . . ) ។ មូលនាម ( មូលៈ— ) ឈ្មោះដើម ( ឈ្មោះមុនឬឈ្មោះកំណើត ) ។ ( មូល-នាម ) ឈ្មោះកណ្ឌឬនិទ្ទេសទី ២ នៃមូលកច្ចាយនៈ ( វេយ្យាករណ៍បាលី ) និយាយអំពីនាមសព្ទទាំងពួង ( ព. ពុ. ) ។ មូលនិធិ ( មូលៈនិ-ធិ ) កំណប់ទ្រព្យដើម ( ប្រាក់ដែលចងការឲ្យគេ, ប្រាក់ដែលចំណាយធ្វើការណាមួយ បម្រុងនឹងយកចំណេញទៅខាងមុខ, ប្រាក់ដែលចំណាយធ្វើបុណ្យ ) : ប្រាក់មូលនិធិ, សង់ផ្ទះឈ្នួលទុកជាមូលនិធិ, បរិច្ចាគទ្រព្យធ្វើបុណ្យជាមូលនិធិ ។ មូលប្រណិធាន ឬ មូលប្រណិធិ ( មូលៈ— ) សេចក្ដីប្រាថ្នាដើម, ការតាំងផ្ដើមសេចក្ដីប្រាថ្នា : មានមូលប្រណិធានមកពីមុន ។ មូលផលា ( មូល:ផៈល៉ា ) មើមនិងផ្លែ, មើមនិងផ្លែឈើទាំងឡាយ; មូលផលាផល ( មូលៈផៈល៉ាផល់ ) មើមនិងផ្លែតូចផ្លែធំ : ចូលព្រៃរកមូលផលាផល ។ មូលភាគ ( មូលៈភាក ) ភាគដើម, ចំណែកដើម ។ មូលភាសា ( មូលៈ— ) ភាសាដើម, ភាសាដែលជាឫសគល់ឬជាដើមកំណើតនៃភាសានីមួយ ដូចយ៉ាងភាសាបាលី, សំស្រ្កឹតជាដើម ។ មូលមគ្គ ( មូលៈម័ក ) ផ្លូវដើម, លំអានដើម ឬគន្លងដើម ។ មូលសព្ទ ( មូលៈស័ប ) សព្ទដើម សព្ទដែលជាដើមកំណើត ( កំណើតពាក្យ ) ដូចជា : ករ ( កៈរ៉ៈ ឬ ក័រ ) “ធ្វើ” ជា មូលសព្ទ របស់ពាក្យ កម្ម ឬ ការ “អំពើ”, ការណ៍ “ហេតុ, ដំណើរ”, កិច្ច “រវល់, ការ” . . . ; ទា “ឲ្យ” ជា មូលសព្ទ របស់ពាក្យ ទាន “អំណោយ”, ទាយក, ទាយិកា “អ្នកឲ្យ” . . . ។ មូលស្ថាន ( ដូចគ្នានឹង មូលដ្ឋាន ដែរ ) ។ មូលហេតុ ( មូលៈហែត ) ហេតុដើម, ដំណើរដើម ។ ល ។ កុសលមូល ( កុសៈល៉ៈមូល ) ឫសកុសល : សេចក្ដីមិនជំពាក់ចិត្ត, មិនប្រទូស្ត, មិនវង្វេងស្មារតីជាកុសលមូល ( ព. ពុ. ) ។ បាទមូល ( បាទៈមូល ) ទីជិតនៃជើង, ទីប្របជើង : ក្រាបទៀបបាទមូល ។ រុក្ខមូល ( រុក-ខៈមូល ) ទីតាំងនៃដើមឈើ, ទីជិតដើមឈើ, គល់ឈើ ។ អកុសលមូល ( អៈកុសៈល៉ៈមូល ) ឫសអកុសល : សេចក្ដីជំពាក់ចិត្ត, សេចក្ដីប្រទូស្ត, សេចក្ដីវង្វេងស្មារតី ជាអកុសលមូល ( ព. ពុ. ) ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមណ្ឌលជុំវិញឥតជ្រុង ឥតផត ឥតប៉ោង
ឧទាហរណ៍៖ តុមូល, ប្រអប់មូល ។
មូលណិល មូលរលីងស្អាតធេង ។ ដំឡូងមូល ( ព. ប្រ. ) ល្ងង់សុទ្ធសាធ, ល្ងង់ទាំងស្រុង ឥតមានចំណេះអ្វីក្នុងខ្លួន ។
ឧទាហរណ៍៖ មនុស្សដំឡូងមូល ( ព. ទ្រ. ឬ ព. ម. ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)