Posted on Leave a comment

តើពាក្យ «មូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌ» មានន័យដូចម្ដេច ?


មូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. មូលនិធិដែលរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ដើម្បី៖ ▪បំពេញភារកិច្ចតាមផ្លូវច្បាប់ ▪បំពេញមុខងារភារកិច្ចក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ▪ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង ▪ជ្រើសរើស គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសនានា។ ទម្រង់បែបបទ វិធាន និងលក្ខខណ្ឌនៃការផ្ទេរមូលនិធិគ្មានភ្ជាប់លក្ខខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរវត្ថុ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ២. មូលនិធិដែលក្រុមប្រឹក្សា ត្រូវប្រើប្រាស់ដើម្បី៖ ▪បំពេញភារកិច្ចតាមផ្លូវច្បាប់ ▪បំពេញមុខងារ ភារកិច្ចក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ▪ចំណាយផ្នែករដ្ឋបាលរបស់ខ្លួន និង ▪ជ្រើសរើស គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារជាជម្រើសនានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply