Posted on Leave a comment

តើពាក្យ «មូស» មានន័យដូចម្ដេច ?


មូស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វល្អិតមានស្លាបមានមាត់ជាទ្រនិចស្រួចខាំជញ្ជក់ឈាម បណ្ដាលឲ្យរមាស់, ឲ្យក្លាយជាគ្រុនស្រៀវឬបណ្ដាលឲ្យគ្រុនចាញ់; ត្រូវការពារដោយមុងជាដើមកុំឲ្យវាខាំបាន ( ល្បើក ) ។
ឧទាហរណ៍៖ មុងកើតពីមូស, ក្ដារមឈូសកើតពីស្លាប់, គុកកើតពីខុសច្បាប់, ការឈឺចាប់កើតពីរូបកាយ ។

                      ស្នៀតវាយបញ្ចាល់ឈើត្រង់មុខរណារ ឬ ត្រង់មុខដែលពុះបំបែកឲ្យហើបហា ។
ឧទាហរណ៍៖ វាយមូសបញ្ចាល់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply