Posted on Leave a comment

តើពាក្យ «មើល» មានន័យដូចម្ដេច ?


មើល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គន់នឹងភ្នែកឆ្ពោះសំដៅត្រង់អ្វីៗ ។
ឧទាហរណ៍៖ មើលរូប, មើលល្ខោន ។

                      សម្លឹងឆ្ពោះទៅរកអក្សរដោយបញ្ចេញវាចាថាផង ឬគ្រាន់តែសម្លឹងថាក្នុងចិត្ត, អាន ។
ឧទាហរណ៍៖ មើលសំបុត្រ, មើលសៀវភៅ ។

                      បីបាច់, រក្សា ឲ្យជាជំងឺ ។
ឧទាហរណ៍៖ មើលខ្លួន, មើលជំងឺ ។

                      សង្កេតពិនិត្យឲ្យដឹងបែបបទ, សណ្ដាប់ធ្នាប់, ឫកពា . . . ។
ឧទាហរណ៍៖ មើលពុត, មើលមារយាទ, មើលអធ្យាស្រ័យ . . . ។

                      មើល ! ចូរមើល ! ; មើលចុះ ! ចូរមើលចុះ ! ; មើលហ៏ ! ហ៏មើល ! ( ព. សា. ) មើ ឬ មើល៍ ( ម. ព. មើ ) ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ទត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply