មោឃ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលសោះសូន្យ, ឥតប្រយោជន៍, អសារឥតការ, ឥតអំពើ; ទទេ, ឃែត, ចោលម្សៀត ។
ឧទាហរណ៍៖ អ្នកគ្រាន់បើ, ខ្ញុំមោឃ ។ មោឃ ! ឬ អាមោឃ! ចោលម្សៀត ! ឬអាចោលម្សៀត ! ( ព. ទ្រ. ម. ) ។
មោឃកម្ម ( មោឃៈក័ម ) ការឥតប្រយោជន៍, ការឥតអំពើ ។ មោឃជិណ្ណ ( មោឃៈជិន ) ឬ មោឃព្រឹទ្ធ ( មោឃៈព្រឹត ) ចាស់ឥតអំពើ ( ចាស់ត្នោតចាស់ដូង ) គឺអ្នកដែលមានវ័យចាស់ហើយ តែជាមនុស្សពាលមិនស្គាល់ខុសត្រូវ; បើស្ត្រីជា មោឃជិណ្ណា ឬ មោឃព្រឹទ្ធា ។ មោឃបុរស ( មោឃៈបុរ៉ស់; បា. —បុរិស; សំ. —បុរុឞ ) បុរសឥតអំពើ, បុរសសោះសូន្យ ( ចាកប្រយោជន៍ឬចាកមគ្គផលដែលគួរបានក្នុងវេលានោះឬក្នុងជាតិនោះ ), ប្រុសចោលម្សៀត ។ មោឃវាទ ឬ មោឃវាចា ( មោឃៈ— ) ពាក្យឥតអំពើ, សម្ដីឥតប្រយោជន៍, សម្ដីចោលម្សៀត ។ មោឃវាទី ( មោឃៈ— ) អ្នកដែលពោលពាក្យឥតប្រយោជន៍; បើស្ត្រីជា មោឃវាទិនី ។ មោឃសញ្ញា ( មោឃៈស័ញ-ញ៉ា ) សញ្ញាឬសន្យាឥតអំពើ គឺសន្យាដែលឥតប្រយោជន៍ទទេគ្មានផ្លូវសេក្ដីនឹងសើរើឬប្ដឹងតវ៉ាបាន ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖