ម៉ាត់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ក្លាយមកពីពាក្យ មាត់ ) ចំនួនដែលល្មមនឹងមាត់, អ្វីៗដែលគួរដល់មាត់ ។
ឧទាហរណ៍៖ ពមបាយពីរបីម៉ាត់, ស៊ីស្លាមួយម៉ាត់ ។
វាចាដែលចេញថាបានជាពាក្យមួយៗ ។
ឧទាហរណ៍៖ ពាក្យមួយម៉ាត់, និយាយពីរបីម៉ាត់ ។ ម៉ាត់ណាម៉ាត់នោះ ឬ ម៉ាត់ណាម៉ាត់ហ្នឹង ពាក្យណាប្រាកដជាពាក្យនោះ ឬថា ត្រង់ណាប្រាកដជាត្រង់ណឹង : និយាយម៉ាត់ណាម៉ាត់ហ្នឹង ( ព. សា. ) ។ និយាយបានមួយម៉ាត់មួយក និយាយបានខ្លះ, និយាយបានបន្តិចបន្តួច ( ព. សា. ) ។ ស៊ីមួយម៉ាត់មួយក ស៊ីខ្លះ, ស៊ីបន្តិចបន្តួច ( ព. សា. ) ។
👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ឮសូរដោយក្ដិច, ដោយដាច់ខ្សែតូចជាដើម ។
ឧទាហរណ៍៖ ក្ដិចម៉ាត់, ដាច់ម៉ាត់ ។ ព. ប្រ. ដាច់ខ្យល់ម៉ាត់ ដាច់ខ្យល់ដង្ហើមហាក់ដូចជាដាច់ខ្សែឮសូរម៉ាត់ ( ស្លាប់ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖