Posted on Leave a comment

តើពាក្យ «ម៉ឺន» មានន័យដូចម្ដេច ?


ម៉ឺន


👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ស. ហ្មឺ់ន អ. ថ. មឺន ) ចំនួនសំខ្យាដប់ពាន់ ( ១០.០០០ ) ។ ន. បណ្ដាស័ក្តិមន្រ្តីមុនទីឃុន ( រាប់តាមលំដាប់បណ្ដាស័ក្ដិពីថ្នាក់ក្រោមបំផុតឡើងរៀងទៅថ្នាក់លើថា : ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ, ឧកញ៉ា ); តាមបវេណីរាជ្យក្នុងកម្ពុជរដ្ឋពីកាលជាន់បុរាណ, កូនប្រុសរបស់សេនាបតីឬរបស់ស្ដេចត្រាញ់ ត្រូវហៅ ម៉ឺន តាំងពីនៅជាកុមារតូច ពុំចាំបាច់តាំងឡើយ ( បើកូនស្រី ហៅ អ្នកនាង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply