Posted on Leave a comment

តើពាក្យ «ម្ជុល» មានន័យដូចម្ដេច ?


ម្ជុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងដេរធ្វើដោយដែក មានរូបមូលតូច ចុងស្រួច ត្រង់គល់មានប្រហោងសម្រាប់ដោតចេស, ប្រហោងនុះឯងហៅថា គូទម្ជុល ឬ ច្បោះម្ជុល, បុរាណហៅថា តពោកអញ្ជុល ឬ ត្រពោកម្ជុល ( ម. ព. តពោក និង ត្រពោក ផង ) ។ ម្ជុលក្ដោង ម្ជុលធំសម្រាប់ដេរក្ដោងទូក ។ ម្ជុលខ្ទាស់ ម្ជុលឥតគូទមានតែគល់ត្រមោង សម្រាប់ប្រើខ្ទាស់ក្រដាសជាដើម ។ ព. ប្រ. ដូចម្ជុលនិងចេស ដែលមានអធ្យាស្រ័យត្រូវគ្នារួមចិត្តគំនិតគ្នាជានិច្ច​ ។
ឧទាហរណ៍៖ ស្រឡាញ់គ្នាដូចម្ជុលនិងចេស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply