Posted on Leave a comment

តើពាក្យ «ម្លប់» មានន័យដូចម្ដេច ?


ម្លប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដែលមានស្រមោលបាំងកម្ដៅព្រះអាទិត្យ ។
ឧទាហរណ៍៖ ម្លប់ឈើ, ម្លប់ផ្ទះ, ជ្រកម្លប់ ។

                        ព. ប្រ. តេជះ, អំណាច, ទីពំនាក់ ។
ឧទាហរណ៍៖ សូមជ្រកកោនក្រោមម្លប់ព្រះពោធិសម្ភារបារមីព្រះករុណាជាម្ចាស់ជីវិតលើត្បូង; សូមជ្រកកោនក្រោមម្លប់ព្រះតេជព្រះគុណ; នៅក្នុងម្លប់ចៅហ្វាយនាយ ។

                        ស្រីចូលម្លប់ ស្ត្រីដែលដល់កាលកំណត់គ្រប់ការហើយ មាតាបិតាបង្ខាំងឲ្យនៅតែក្នុងផ្ទះ មិនឲ្យចេញឲ្យត្រូវថ្ងៃ លុះដល់គ្រប់កំណត់ថ្ងៃទើបឲ្យចេញពីម្លប់; ពិធីចូលម្លប់នេះរាប់ថាជាមង្គលមួយសម្រាប់ស្រ្តីខ្មែរ, ហៅថា មង្គលចូលម្លប់ ឬ ចូលម្លប់បង្គ្រប់ការ, ប៉ុន្តែមិនមែនសុទ្ធតែធ្វើទាំងអស់គ្នាទេ ( ច្រើនតែមិនបាច់ធ្វើ ) ក្នុងសម័យសព្វថ្ងៃនេះនៅមានធ្វើតិចគ្នាណាស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply