Posted on Leave a comment

តើពាក្យ «ម្លិះ» មានន័យដូចម្ដេច ?


ម្លិះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មល្លិកា ឬជា មល្លិ ក៏មាន ខ្លះ; ស. មះលិ អ. ថ. ម៉ៈលិ ) ឈើតូចពួកមួយ ផ្កាសម្បុរស ក្លិនក្រអូបត្រជាក់, គេដាំយកផ្កាប្រើការបានច្រើនយ៉ាង : ម្លិះរួត ម្លិះដែលមានផ្កាជារួតៗច្រើនស្រទាប់; ម្លិះលា ម្លិះដែលមានផ្ការីកលាឥតរួត ។
ជាចុល្លព្រឹក្សកម្ពស់ពី ១-២ ម ស្ទើវារ កំណើតក្នុងប្រទេសឥណ្ឌា គេនាំមកដំាគ្រប់ស្រុកក្ដៅ នៃទ្វីបអាស៊ី ជាលម្អ ដោយមានផ្កា ស ក្រអូបណាស់។ គេនិយមប្រើផ្កាសំរាប់លាយជាមួយតែ ឬធ្វើកម្រងស្វាគម៍ ឬកំរងថ្វាយព្រះ។ ខ្មែរយើងចូលចិត្តត្រាំផ្កាម្លិះក្នុងទឹកផឹក ឬទឹកលុបមុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply