Posted on Leave a comment

តើពាក្យ «យតិ» មានន័យដូចម្ដេច ?


យតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ) អ្នកមានព្យាយាមទូន្មានចិត្តឲ្យស្ងប់រម្ងាប់ អ្នកប្រាជ្ញខាងផ្លូវពត់ចិត្ត យោគី ។ ដំណើរឈប់បង្អង់តាមឃ្លាគាថា កាព្យ ឃ្លោង គឺសង្កាត់ឃ្លាមួយៗរបស់កាព្យឃ្លោង។ យតិភង្គ (យៈតិភ័ង ) សង្កាត់ពាក្យមួយម៉ាត់ដែលផ្ដាច់ចេញដោយខ្លួនពីគ្នា ត្រង់ចន្លោះឃ្លាគាថា កាព្យ ឃ្លោង ខាងបាលីភាសា ដូចជា : ទុហេតុកា មតាសត្ត- ចត្តាឡីស តិហេតុការ; ខាងភាសាខ្មែរដូចជា : ច្បាប់នេះថ្លៃថ្លា គួរឲ្យអស់មហា- ជនផងត្រងត្រាប់…; សត្ត និង ចត្តាឡីស ត្រូវភ្ជាប់គ្នា មហា និង ជន ក៏ត្រូវភ្ជាប់គ្នា បែរជាដកដាច់ពីគ្នាតាមឃ្លារបស់កាព្យ តែត្រូវប្រើគ្រឿងសញ្ញា ( – ) នេះជាសម្គាល់ឲ្យដឹងថាជាពាក្យភ្ជាប់គ្នាយ៉ាងនេះហៅថា យតិភង្គ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply