Posted on Leave a comment

តើពាក្យ «យីថោ» មានន័យដូចម្ដេច ?


យីថោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. យី់ថោ អ.ថ.យីថូ ) ឈ្មោះឈើផ្កាមានស្លឹកតូចជមវែងស្រួចៗ មានជ័រសផ្កាជាចង្កោមសម្បុរក្រហមខ្ចី មានស្រទាប់ ស្ទើរចាប់ច្រឡំនឹងផ្កាកុលាប ក្លិនក្រអូបប្រហើរឆ្អិតតែផ្សាយមិនសូវបានឆ្ងាយ បើកាត់ឲ្យជាប់ទាំងមែកត្រាំក្នុងទឹកដបទុកបានយូរថ្ងៃ ហៅថា យីថោក្រហម ឥឡូវក្នុងប្រទេសកម្ពុជា មានយីថោមួយប្រភេទផ្សេង មានដើមស្លឹកផ្កាដូចយីថោក្រហមដែរ ប៉ុន្តែផ្កាមានព័ណ៌ស ហៅថា យីថោ-ស ផ្កាពុំសូវមានក្លិនទេ ។ មានមួយប្រភេទទៀតដើមធំមានជ័រស ស្លឹកស្រួចៗដែរ តែតូចៗខ្លីៗបន្តិច ផ្កាសម្បុរលឿងឥតស្រទាប់ រូបសណ្ឋានស្រដៀងនឹងផ្កាត្រកួន តែតូចជាងមានផ្លែសាច់ផុសៗ ហៅថា យីថោលឿង (ច្រើនហៅ យិតថោ ជាង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply